បេសកកម្ម ខ្មែរអហិង្សាសកម្ម ដើម្បីកំណែទម្រង់ ហៅកាត់ថា (PRAM-K) Peaceful Reform Active Mission - Khmer គឺជាគំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិល ដែលប្តេជ្ញាចិត្ត ក្នុងការកែសម្អ លើកកម្ពស់សន្តិភាព យុត្តិធម៌ សិទ្ធិមនុស្ស តម្លៃប្រជាធិបតេយ្យ តាមរយការចូលរួមរបស់ប្រជាពលរដ្ឋនៅកម្ពុជា មកពីគ្រប់ជាតិសាស គ្រប់និន្នាការ និងគ្រប់ស្រទាប់សង្គមទាំងអស់។
តាមរយៈការស្រាវជ្រាវ ការផ្សព្វផ្សាយ ការអប់រំសាធារណៈ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ PRAM-K ខិតខំរួមចំណែកក្នុងការកសាងអនាគតរួមគ្នា ប្រកបដោយតម្លាភាព សន្តិភាព វិបុលភាព សម្រាប់ប្រជាជន គ្រប់ពូជ គ្រប់ជាតិសាស ដែលរស់នៅលើមាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នា។
ពួកយើងនឹងមិនហិង្សា ពួកយើងនឹងមិនសងសឹក ពួកយើងនឹងអត់ឱនទោស ចំពោះមន្ត្រីរាជការសាធារណ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ និង ពួកឈ្មួញទាំងឡាយ ដែលព្រមទទួលស្គាល់កំហុស កែប្រែកំហុស ហើយនិង បានចូលរួមសហការ ក្នុងការផ្លាស់ប្តូរសង្គមជាតិទាំងអស់គ្នា។
រចនាសម្ពន្ធ័បេសកកម្ម ៥ខេ
លក្ខណនៃការដឹកនាំបេសកកម្ម
១ អ្នកដឹកនាំត្រូវមានលក្ខណជាក្រុម(មិនមែនតែម្នាក់) 👥
២ ចែករំលែកស្វ័យភាពក្នុងការធ្វើសេចក្តីសម្រេច (កំនត់ត្រឹម ពេលវេលា និង ប្រសិទ្ធភាព)
៣ បង្កើតអ្នកដឹកនាំថ្មីៗឲ្យបានច្រើន
វិន័យក្នុងការដឹកនាំ
១ ត្រូវតែអហិង្សា
២ ពិភាក្សាឬទាក់ទងគ្នាដោយក្តីគោរព
៣ ត្រូវទទួលខុសត្រូវចំពោះការអនុវត្តន៍នូវសេចក្តីសម្រេចរួម
ការចែកចាយពត៌មាន
១ បញ្ជូនពត៌មានតាមប្រពន្ធ័បំបែកតគ្នា
២ ឧស្សាហ៍សង្កេតដំណើររបស់ក្រុមថ្នាក់ដឹកនាំ
ក្រុមដែលអាចបង្កើតបេសកកម្មដោយខ្លួនឯង ដើម្បីចូលរួមបញ្តាញបេសកកម្ម
និស្សិត គ្រូបង្រៀន កម្មករ កសិករ អាជីវករ គណបក្សនយោបាយ និកាយសាសនា អង្គការសង្គមស៊ីវិល ជនជាតិដើមភាគតិច និង ជនរងគ្រោះសង្គម ។ល។